បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប United បានធ្វើការជិតស្និតជាមួយនឹងក្លឹប RB Leipzig អំពីឪកាសដែលអាចផ្ទេរខ្សែប្រយុទ្ធ Timo Werner។ នៅមិនទាន់ការដាក់សំណើរជាផ្លូវការណ៍ ឫក៏ការចរចាររវាងក្លឹបទាំង២នោះទេ។ ខាងក្លឹប Real Madrid ក៏មានព័ត៌មានលិចលឺអំពីការចង់បានគាត់ ប៉ុន្តែមិនទាន់មានការជម្រុញអោយមានការចុះហត្ថលេខានៅពេលនេះនោះទេ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
សម្រាប់កីឡាករ Werner គឺមិនសប្បាយចិត្តចំពោះស្ថានភាពរបស់គាត់នៅក្លឹប Leipzig នាពេលបច្ចុប្បន្ននោះទេ។ គាត់ទើបតែបង្ហាញខ្លួនបាន ២ដងប៉ុណ្ណោះនៅក្នុងការប្រកួត ៨ដងនៅ Bundesliga និងស៊ុតបញ្ចូលទីបាន ២គ្រាប់ ដែលនេះជាអ្វីដែលគាត់បានជួបនៅរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏បានបញ្ជាក់ថាខ្លួនសុខចិត្តរង់ចាំរហូតដល់ទៅទីផ្សារដោះដូរនារដូវក្តៅក្រោយ មុននឹងគិតអំពីការចាកចេញ។
ខ្សែប្រយុទ្ធ Werner បានត្រលប់ទៅកាន់ RB Leipzig វិញកាលពីឆ្នាំ ២០២២ ក្រោយចំណាយពេល ២រដូវកាលជាមួយនឹងក្លឹប Chelsea ដែលជាកន្លែងគាត់ស៊ុតបញ្ចូល ២៣គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ គាត់បានចាប់ផ្តើមយ៉ាងល្អជាមួយនឹងក្លឹបនៅអាឡឺម៉ង់ដោយស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ដង ប៉ុន្តែគាត់មិនស្ថិតនៅក្នុងជម្រើសសម្រាប់រដូវកាលនេះទេ។

ក្លឹប United អាចនឹងពិបាកក្នុងការបញ្ចុះបញ្ចូលអោយ Werner ត្រលប់មកកាន់អង់គ្លេសវិញ ដោយសារតែគាត់បានជួបរឿងខកចិត្តក្នុងពេលលេងអោយ Chelsea ហើយគាត់ក៏បានបញ្ជាក់នឹងបន្តស្នាក់នៅ និងប្រយុទ្ធដើម្បីស្វែងរកជម្រើស ១១នាក់ដំបូងនៅក្លឹប RB Leipzig រហូតដល់ចុងរដូវកាល៕