លោក Antonio Conte ប្រាប់​ពី​គម្រោង​នៃ​ការ​វិល​ត្រលប់​មក​ដឹកនាំ​វិញ

0

លោក Antonio Conte បាន​និយាយ​ថា ទំនាក់ទំនង​របស់​គាត់​ជាមួយ Juventus គឺ​មាន​ភាព​ជិត​ស្និត ដោយ​បន្ថែម​ថា​ឱកាស​នៃ​ការ​ត្រលប់​មក​វិញ​តែងតែមាន​។

ខណៈ​ពេល​ដែល​គាត់​សម្រាក​លោក Conte បាន​ប្រឈម​មុខ​នឹង​សំណួរ​អំពី​ការ​វិល​ត្រឡប់​ទៅ​កាន់ការ​បង្វឹក​នៅ Serie A​។ គាត់​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​គាត់​កំពុង​រីករាយ​នឹង​ការ​ចំណាយពេល​នៅផ្ទះ​ជាមួយ​គ្រួសារ​របស់​គាត់ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា គាត់​អាច​នឹង​ត្រលប់​ទៅ​ធ្វើការ​វិញ​ប្រសិនបើ​មានឱកាស​។

លោក Conte បាន​និយាយ​ថា​៖ «​វា​តែងតែមាន​លទ្ធភាព​នៃ​ការ​ត្រលប់​មក​វិញ​។ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​មានការ​យល់​ដឹង​។ នៅ​ពេល​នេះ ខ្ញុំ​រីករាយ​នឹង​ពេលទំនេរ​ដែល​ខ្ញុំ​មាន តែ​ខ្ញុំ​នៅ​តែ​បន្ត​ការ​សិក្សា និង​ពង្រីក​ការ​យល់​ដឹង​របស់ខ្ញុំ​។ សម្រាប់​ពេល​នេះ ខ្ញុំ​រីករាយ​នឹង​ការ​ចំណាយពេល​ជាមួយ​ក្រុម​គ្រួសារ ខ្ញុំ​មាន​បំណង​ចង់​សម្រាក​។ អ្វី​ៗ​តែងតែ​ផ្លាស់​ប្តូរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ខ្ញុំ​កំពុង​រីករាយ​នឹង​បរិយាកាស​របស់ខ្ញុំ និង​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​របស់ខ្ញុំ​»​។

គួ​បញ្ជាក់​ផង​ដែរ Conte បាន​អត់​ការងារ​ធ្វើ ចាប់តាំងពី​ការ​ចាក​ចេញពី​ក្រុម Tottenham កាលពី​ខែមីនា​៕