Xavi បកស្រាយ​បែប​នេះ​ចំពោះ​អនាគត Gundogan

0

គ្រូបង្វឹក​ក្លឹ​ប Barcelona លោក Xavi បាន​និយាយ​បកស្រាយ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា Ilkay Gundogan អាច​ផ្លាស់​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែមករា​។

របាយការណ៍​នៅ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អះអាង​ថា​កីឡាករ​សញ្ជាតិ​អា​ឡឺ​ម៉​ង់ អាច​មាន​សក្តានុពល​ក្នុង​ការ​ផ្លាស់​ទៅ​ប្រទេស​នេះ​ក្នុង​ខែមករា​។ ជា​ការ​ពិត​ណាស់ របាយការណ៍​ថែម​ទាំង​បាន​អះអាង​ថា Gundogan បំពេញ​សំណើរ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​។

នៅ​ពេល​សួរ​អំពី​ពាក្យ​ចចាមអារ៉ាម​នេះ គ្រូបង្វឹក​ក្លឹ​ប Barcelona បាន​ឆ្លើយ​តប​ថា​៖ «​ពិតជា​ពួក​គេ​និយាយ​មែន ! អីយ៉ា​ពេល​នេះ Gundogan កំពុង​ស្វែងរក​ផ្ទះ​នៅ​ទី​នេះ​នៅ Barcelona… Shukran​។ Shukran មាន​ន័យ​ថា អរគុណ ជា​ភាសា​អា​រ៉ាប់​»​។

Gundogan បាន​ផ្លាស់​ទៅ Camp Nou ក្នុង​នាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់​ពី​ការ​ចាក​ចេញពី Manchester City នៅ​រដូវក្តៅ​។ គាត់​បាន​បន្ត​លេង 17 ដង​ឱ្យ​ក្លឹ​ប​យក្ស​កា​តា​ឡាន ដោយ​ស៊ុត​បញ្ចូល​ទី​នៅ​ក្នុង El Clasico ទោះបីជា Barca បាន​ចាញ់​ក្នុង​លទ្ធផល 2-1 ក៏​ដោយ​៕