Man Utd នឹងអនុញ្ញាតអោយកីឡារូបនេះចាកចេញ ប្រសិនជាទទួលបានតម្លៃ ៥០លានផោន

0

បរទេស៖ ខ្សែបម្រើវ័យ ៣១ឆ្នាំ និងតារាឆ្នើមមួយចំនួនទៀតកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួននៅពេលលោក Sir Jim Ratchliffe នឹងមកដឹកនាំ ដោយគាត់បានបញ្ជាក់អំពីចំនុចខ្សោយនៃការទិញកីឡាករ។

កីឡាករ Casemiro បានផ្ទេរមកពីក្លឹប Real Madrid ជាមួយនឹងតម្លៃ ៧០លានផោន កាលពីរដូវក្តៅមុន បន្ទាប់ពីក្លឹប United មិនអាចទិញកីឡាករដែល Erik ten Hag ចង់បាន គឺកីឡាករ Frenkie de Jong។

ប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានជួយអោយក្រុមលោក Erik ten Hag ទទួលបានពាន Carabao និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup និងបញ្ចប់នៅក្នុងចំណាប់ថ្នាក់លេខ៣ នៅ Premier League ដើម្បិរក្សាកៅអីនៅ Champions League ផងដែរ។

Erik ten Hag would welcome funds in January.

ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ ដោយបានបង្កើតនៅចម្ងល់អំពីការសម្រេចចិត្តរបស់ Man Utd ក្នុងការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការទិញកីឡាករ។

ការពីខែមុន លោក Sir Jim បានលើកឡើងនៅរឿងទាក់ទងនឹងការទីញ Casemiro ជាឧទាហរណ៍មួយនៅក្នុងជំនួបជាមួយលោក Richard Arnodl និង John Murtiught ទៅលើការទិញកីឡាករ។

Man Utd want £50m for Casemiro.

ចំនុចនេះ បានបង្ហាញអោយឃើញថាប្រសិនជាបុរសវ័យ ៧១ឆ្នាំនេះមកគ្រប់គ្រង់លើការទិញដូរកីឡាករមែននោះ កីឡាករ Casemiro នឹងត្រូវជាមនុស្សដំបូងគេដែលចាកចេញពីក្លឹបនៅខែមករានេះ។

បើយោងតាមប្រភពរបស់ ​TEAMtalk បានអោយដឹងថាក្លឹប United នឹងអនុញ្ញាតអោយគាត់ចាកចេញពីក្លឹបនៅរដូវរងានេះ ជាមួយនឹងតម្លៃ ៥០លានផោន៕