បរទេស៖ ក្លឹប Real Madrid បានបញ្ជាក់ថាខ្លួននឹងមិនស្វែងរកនៅខ្សែប្រយុទ្ធបន្ថែមទៀតនៅខែមករាខាងមុខនេះទេ ទោះបីជាកីឡាករសំខាន់ដូចជា Vinicius Junior និង Rodrygo បានជួបនឹងបញ្ហារបួសក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបអាចនឹងប្រើយុវជនវ័យ ១៩ឆ្នាំ Gonzalo Garcia រួមជាមួយនឹង Joselu រហូតដល់តែកីឡាករសញ្ជាតិប្រេស៊ីលត្រលប់មកវិញ។ កីឡាករ Gonzalo Garcia បានបង្ហាញនៅសមត្ថភាពរបស់ខ្លួន នៅពេលលេងអោយក្រុមយុវជនក្លឹប Real Madrid នឹងទទួលបានការកោះហៅពីក្រុមឈុតធំ ដោយលេងជាកីឡាករបម្រុងចំនួន ៣ដងក្រោមការដឹកនាំរបស់លោកCarlo Ancelotti៕