Erik ten Hag បានបរាជ័យជាមួយនឹងការប៉ុនប៉ងចុះហត្ថលេខាលើ Thomas Muller សម្រាប់ Manchester United នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាល្លឺម៉ង់។
កីឡាករវ័យ 34 ឆ្នាំបានចំណាយពេលពេញមួយអាជីពទាំងមូលនៅ Bayern ដោយបានជួយក្លឹបអោយឈ្នះពានចំនួន 32។
កុងត្រាបច្ចុប្បន្នរបស់ Muller ជាមួយ Bayern នឹងត្រូវបន្តនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់រួចហើយថា គាត់មិនមានគម្រោងចូលនិវត្តន៍ទេ។
យោងតាម SportBild បានឱ្យដឹងថា Bayern គ្រោងនឹងពិភាក្សាដំបូងជាមួយ Muller លើកិច្ចព្រមព្រៀងថ្មី ប៉ុន្តែកិច្ចព្រមព្រៀងមិនត្រូវបានធានាទេ។
របាយការណ៍នេះបានអះអាងថាកីឡាកររូបនេះបន្តស្នាក់នៅ Bayern ប៉ុន្តែកីឡាករសញ្ជាតិអាឡឺម៉ង់ ក៏ទទួលបានការផ្តល់ជូនពី Saudi Arabia និង Major League Soccer។
ទោះបីជាយ៉ាងណាក៏ដោយ Manchester United នៅបន្តការចាប់អារម្មណ៍ បន្ទាប់ពីបរាជ័យក្នុងការផ្ទេររបស់ពួកគេសម្រាប់ Muller កាលពីមួយឆ្នាំមុន៕