Luis Suarez សម្លឹង​ឃើញ​កីឡាករ Liverpool ម្នាក់​នេះ​ជា​អ្នក​ស្នង​តំណែង​គាត់

0

កីឡាករ Luis Suarez បាន​ស​សើរ​កីឡាករ Darwin Nunez របស់ Liverpool ថា​ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​ម្នាក់​ក្នុង​ពិភពលោក បន្ទាប់​ពី​ក្រុម Uruguay បាន​យកឈ្នះ​ក្រុម Bolivia ៣-០ កាលពី​ថ្ងៃ​អង្គារ​។

កីឡាករ Nunez បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​ជ័យជម្នះ​ដែល​ជួយ​អោយ​ឱ្យ​ក្រុម Uruguay ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ 2 ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ។

Nunez ក៏​រកបាន​គ្រាប់​បាល់​ផង​ដែរ​ក្នុង​ជ័យជម្នះ 2-0 របស់​អ៊ុយ​រូ​ហ្គា​យ​ទល់​នឹង​អា​ហ្ស​ង់​ទី​ន​កាលពី​ថ្ងៃ​សុក្រ​មុន ខណៈ​ដែល Suarez ជា​កីឡាករ​ដែល​ប្ដូរ​ចូល​ជំនួស​ខ្សែប្រយុទ្ធ Liverpool នៅ​តង់​ទី​ពីរ​សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​នោះ​។

Suarez បាន​និយាយ​ថា គាត់​សប្បាយចិត្ត​ខ្លាំង​ណាស់​ជាមួយនឹង​តួនាទី​របស់​គាត់ ដែល​ត្រូវ​បាន​កាត់​បន្ថយ សម្រាប់​ក្រុម​ជម្រើសជាតិ Uruguay ហើយ​បាន​សរសើរ​កីឡាករ Nunez ដែល​ជា​កីឡាករ​ជំនួស​តួនាទី​របស់​គាត់​នៅ​ជម្រើស ១១ នាក់​ដំបូង ។

Suarez បាន និយាយ ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​ណាស់ ទោះបីជា​វត្ត​មាននៅ​លើ​ទីលាន​ត្រូវ​កាត់​បន្ថយ​។ ខ្ញុំ​ធ្លាប់​ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ដ៏​ល្អ​ម្នាក់​សម្រាប់​ក្រុម Uruguay ប៉ុន្តែ​ពេល​នេះ​ក្រុម​របស់​យើង​មាន​កីឡាករ​ដែល​ជំនួស​តួនាទី​របស់ខ្ញុំ​ហើយ​គឺ Darwin»​។

«​ក្រុម​ត្រូវការ​គាត់ ហើយ​គាត់​គឺជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ក្នុង​ក្រុម​របស់​យើង សម្រាប់​ខ្ញុំ​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​ត្រូវធ្វើ គឺ​រួមចំណែក​ជាមួយ​ក្រុម និង​អបអរសាទរ​គាត់​ចំពោះ​សមត្ថភាព​ដែល​គាត់​កំពុង​បង្ហាញ​»​។

នៅ​ពេល Nunez ឮ​ការ​កោតសរសើរ​ពី Suarez ថា​គាត់​គឺជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​ម្នាក់ Nunez បាន​និយាយ​ថា​៖ «​ពាក្យ​សរសើរ​របស់​គាត់ ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​។ ខ្សែប្រយុទ្ធ​ល្អ​បំផុត​សម្រាប់​ខ្ញុំ​គឺ​គាត់ គាត់​គឺជា​កីឡាករ​លេខ 9 ដ៏​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ Uruguay ហើយ​យើង​ទាំងអស់​គ្នា​រីករាយ​ជាមួយ​គាត់​»៕