ខ្សែការពារ Raphael Varane កំពុងពិចារណាចាកចេញពី Manchester United នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងា។ Varane បានបង្កើតភាពជាដៃគូដ៏គួរឱ្យស្ញប់ស្ញែងជាមួយ Lisandro Martinez នៅ Old Trafford កាលពីរដូវកាលមុន ប៉ុន្តែបានធ្លាក់ចុះទម្រង់លេងក្នុងរដូវកាលនេះ។
អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ត្រូវបានផ្សាភ្ជាប់ជាមួយនឹងការចាកចេញ នៅខែមករាទៅកាន់ក្លឹប Bayern Munich។ អនាគតរបស់គាត់ហាក់មិនសូវមានភាពច្បាស់លាស់នោះទេ ទោះជាយ៉ាងនេះក្តី របាយការណ៍ដដែលអះអាងថា Varane ចាប់អារម្មណ៍នឹងការផ្ទេរទៅកាន់ប្រទេសអ៊ីតាលី នឹងអារ៉ាប៊ីសាអូឌីតនៅចុងបញ្ចប់នៃរដូវកាលនេះ៕
៣. Chelsea បញ្ជាក់ព័ត៌មានរបួសចុងក្រោយរបស់ខ្សែការពារសំខាន់ ២ រូប
ខ្សែការពារ Levi Colwill និង Malo Gusto របស់ Chelsea បានជាសះស្បើយពីរបួសរៀងៗខ្លួន។ ប៉ុន្តែ Colwill ដែលជាការចាប់អារម្មណ៍របស់ Brighton និង Liverpool ក្នុងអំឡុងពេលរដូវក្តៅ ត្រូវដកខ្លួនចេញពីក្រុមរបស់អង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro 2024 ទល់នឹង Malta និង North Macedonia ។
ទន្ទឹមនឹងនោះ Gusto ក៏បានដកខ្លួនចេញពីក្រុមអាយុក្រោម 21 ឆ្នាំរបស់បារាំង នៅពេលដែលស្កែនរកឃើញថាមានរបួសជង្គង់។ គាត់បានបាត់បង់ជម្រើស ១១នាក់ដំបូងក្នុងក្រុម Chelsea ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកាត្រលប់មកវិញរបស់ Reece James ។
នៅលើកគេហទំព័ររបស់ក្លឹប Chelsea បានបញ្ជាក់ថា កីឡាករទាំងពីរបានត្រលប់មកហ្វឹកហាត់នៅលើទីលានវិញហើយក្នុងសប្តាហ៍នេះ៕