ក្លឹបធំដល់ទៅ៥ ចេញមកប្រជែងគ្នាយកកីឡាករម្នាក់នេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអយោដឹងថាក្លឹប Chelsea បានចូលខ្លួនក្នុងការប្រជែងចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Khvicha Kvaratskhelia។

Daily Mail: “Khvicha Kvaratskhelia adores Italian life […] but as Europe's top clubs start to circle with lucrative offers, can they persuade him to stay?”

មានក្លឹបធំៗនៅតំបន់អឺរ៉ុបជាច្រើនដូចជា Manchester City, Real Madrid, Barcelona និង Newcastle United ដែលបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Kvaratskhelia។ ការខិតខំប្រឹងប្រែងនេះស្របតាមយុទ្ធសាស្ត្ររបស់ Chelsea ក្នុងការកំណត់គោលដៅយុវជនដែលមានសក្តានុពលយ៉ាងសំខាន់ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការកសាងសម្រាប់អនាគត។

ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងក៏ដោយ ក៏ក្លឹប Napoli នៅតែរក្សាជំហររឹងមាំក្នុងការបដិសេធនៅរាល់សំណើរទាំងអស់ ខណៈដែល Kvaratskhelia នៅតែស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ហើយការពិភាក្សាដែលកំពុងបន្តបង្ហាញពីវឌ្ឍនភាពវិជ្ជមានឆ្ពោះទៅកាន់កិច្ចសន្យាថ្មីជាមួយនឹងលក្ខខណ្ឌប្រសើរឡើង៕