ក្លឹបយក្សនៅ LaLiga សម្លឹងចង់បាន De Zerbi ទៅដឹកនាំ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Real Madrid បានសម្លឹងឃើញលោក Roberto De Zerbi ជាជម្រើសបេក្ខភាពក្នុងការមកជំនួសកន្លែងរបស់លោក Carlo Ancelotti នៅពេលអនាគត ហើយការចរចារនឹងត្រូវធ្វើឡើងរវាងភាគីទាំង ២។

20231104 Roberto De Zerbi

ប្រធានក្លឹប Real Madrid លោក Florentino Perez បានបញ្ជាក់អំពីការសម្លឹងលោក De Zerbi ដែលមានត្រៀមខ្លួនរួចរាល់ក្នុងការដឹកនាំនៅក្លឹបធំមួយនៅក្នុងតំបន់អឺរ៉ុប។ ស្របពេលដែលលោក Ancelotti នៅតែបន្តមានព័ត៌មានក្នុងការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ដូច្នេះការពិភាក្សាជាមួយលោក De Zerbi បង្ហាញពីវិធីសាស្រ្តមួយរបស់ Real Madrid ក្នុងការធានាបានអ្នកស្នងតំណែងដ៏មានសក្តានុពល៕