កីឡាករ Bernardo Silva និយាយថាគាត់នឹងព្យាយាមបញ្ចុះបញ្ចូលតារា Benfica កីឡាករ Joao Neves ឱ្យចូលរួមជាមួយ Manchester City ។
Silva បាននិយាយអំឡុងពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ការប្រកួតអន្តរជាតិក្នុងទីក្រុង Lisbon ថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់សម្រាប់ João និងក្មេងៗផ្សេងទៀតដែលកំពុងបង្ហាញខ្លួននៅក្នុងក្រុមរបស់ Benfica និងក្នុងក្រុមជម្រើសជាតិផងដែរ។ ខ្ញុំគិតថា Joao Neves មានសមត្ថភាពខ្ពស់អាចលេងក្នុង Premier League បាន។ ខ្ញុំឃើញគាត់ផ្តោតអារម្មណ៍យ៉ាងខ្លាំងលើក្លឹបរបស់គាត់ ដែលជារឿងសំខាន់បំផុតនៅពេលនេះ។ គាត់បានមកដល់ក្រុមជម្រើសជាតិ ហើយបានចូលរួមយ៉ាងល្អ។ គាត់ជាកីឡាករម្នាក់ ដែលយើងត្រូវជួយ បើគ្រូបង្វឹកគិតដូចខ្ញុំ។ ខ្ញុំគិតថាគាត់អាចជួយយើងអោយឈ្នះជើងឯកអឺរ៉ុប។ ប្រសិនបើអាច ខ្ញុំនឹងនាំ Joao Neves មកកាន់ Man City។ ខ្ញុំចង់ឃើញ João ចូលរួមជាមួយ Man City ជំនួស Man United»។
ក្រោយមកតារាឆ្នើមរបស់ក្រុមបិសាចក្រហម Fernandes បានសារភាពថា គាត់ពិតជាចង់ឃើញយុវជនរូបនេះចូលរួមជាមួយគាត់នៅ Old Trafford។
Fernandes បានប្រាប់សន្និសីទសារព័ត៌មានថា៖ «គាត់ជាកីឡាករឆ្នើម និងជាក្មេងដ៏ល្អម្នាក់ មានជំនាញវិជ្ជាជីវៈ ហើយយើងចង់អោយគាត់ចូលរួមជាមួយយើង ប៉ុន្តែវាអាស្រ័យទៅលើគ្រូបង្វឹក Manchester United គិតថាគាត់សាកសមសម្រាប់ក្រុមរបស់យើងឬអត់»៕