បរទេស៖ ក្លឹប Chelsea ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រដល់ក្លឹប Benfica ដោយបានទិញកីឡាករ Enzo Fernandez ក្នុងតម្លៃ ១០៧លានផោន កាលពីដើម្បីរដូវកាល។ ប៉ុន្តែក្លឹប Manchester United អាចនឹងជាក្លឹបនៅអង់គ្លេសបន្ទាប់ដែលនឹងបង្កើតប្រវត្តិសាស្ត្រមួយទៀតនៅ Benfica។
នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថា ក្លឹប United បាននឹងកំពុងធ្វើការពិចារណាក្នុងការចុះហត្ថលេខាយក ខ្សែបម្រើវ័យ ១៩ឆ្នាំ Joao Neves ដែលបានបង្ហាញនៅទម្រង់លេងយ៉ាងល្អធ្វើអោយក្លឹបនៅតំបន់អឺរ៉ុបជាច្រើនចាប់អារម្មណ៍។
បើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបបិសាចក្រហមបានបញ្ចូននៅក្រុមការងារទៅតាមមើលកីឡាករ Neves ជាច្រើនដងរួចមកហើយ ប៉ុន្តែពុកគេត្រូវចំណាយយ៉ាងតិច ១០៣លានផោន ដែលជាតម្លៃផ្តា់កុងត្រានៅក្នុងកិច្ចសន្យារបស់គាត់ ដែលមានសពុលភាពដល់ឆ្នាំ២០២៨។
ក្លឹប Benfica បានបញ្ជាក់អំពីបំណង់ដែលមិនចង់លក់រូបគាត់នោះទេនៅក្នុងខែមករា ដោយបានប្រៀបធៀប Neves ទៅនឹងកីឡាករ Bruno Fernandes ជំនាន់ទី២។
គួរបញ្ជាក់ថា Neves កើតនៅឆ្នាំ២០០៤ នឹងបានមកលេងនៅក្រុមយុវជនរបស់ក្លឹប Benfica នៅឆ្នាំ២០១២។ គាត់បានធ្វើការចុះកុងត្រាដំបូងក្នុងអាជីពបាល់ទាត់នៅឆ្នាំ២០២០ ដោយបានជួយអោយក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់ Benfica ឈ្នះពាន UEFA Youth League កាលពី ២ឆ្នាំមុន៕