កីឡាករ ៣រូបនេះ ស្ថិតនៅក្នុងគោលដៅរបស់ក្លឹបនៅ Saudi Pro League

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ FIFA បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសាអូឌីតបានចំណាយប្រមាណ ៧០១លានផោន សម្រាប់ការចុះហត្ថលេខាយកកីឡាករបរទេសនៅក្នុងរដូវក្តៅកន្លងទៅ។ នេះប្រសិនជាសំណើរផ្ទេរ Mohammed Salah និង Kylian Mbappe ត្រូវបានយល់ព្រមទៀតនោះ ចំនួនទឹកប្រាក់ប្រហែលជាខ្ពស់ជាងនេះទៅទៀត។ លោក Michael Emenalo ដែលជាប្រធាន Saudi League និង PACE បានបញ្ជាក់ថាលីគបាន “ប្រកួតប្រជែងយ៉ាងស្វាហាប់” ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅកន្លងមក ហើយឥលូវនេះការសង្កត់ធ្ងន់ គឺទៅលើការបន្ថែមនៅសមត្ថភាពរបស់ក្លឹបពីការចុះហត្ថលេខាកាលពីរដូវក្តៅកន្លងទៅ។

សម្រាប់ទីផ្សារដោះដូរនាខែមករាខាងមុខ ខាងក្លឹបនៅអារ៉ាប់បានចាប់អារម្មណ៏ទៅលើកីឡាករ Raphael Varane និង Jadon Sancho របស់ក្លឹប Manchester United។ ខណៈក្លឹប Al-Ittihad នឹងធ្វើការដាក់សំណើរជាថ្មីចំពោះការផ្ទេរ Mohammed Salah ក្រោយសំណើរលើកមុនដែលមានតម្លៃ ១៥០លានផោន ត្រូវបានបដិសេធដោយក្លឹប Liverpool។

លោក Michael Emenalo បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមទីផ្សារដោះដូរនាខែមករា មិនរវល់ខ្លាំងទៅចុះ ពីព្រោះខ្ញុំគិតថាការដោះដូរកីឡាករកាលពីរដូវក្តៅ គឺមានច្រើន និងស្វាហាប់ ហើយក្លឹបជាច្រើន ក៏បាននៅអ្វីដែលពួកគេចង់បានរួចហើយ”៕