ក្លឹបមួយនេះ ហ៊ានចំណាយច្រើនជាង ៥០លានអឺរ៉ូសម្រាប់ខ្សែបម្រើ Goretzka

0

បរទេស៖ មានពាក្យចចាមអារាមជាច្រើនដែលថាក្លឹប West Ham United ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Leon Goretzka។ មានក្លឹបនៅ Premier League ជាច្រើនបានចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះ សម្រាប់ទីផ្សារដោះដូរខាងមុខ។

វានៅមិនទាន់ច្បាស់ថាតែក្លឹប Bayern Munich អនុញ្ញាតអោយកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះចាកចេញឫទេ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបញញួរធំ ហ៊ានចំណាយច្រើនជាង ៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះ៕