បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក David Moyes អាចនឹងចាកចេញពីក្លឹប West Ham នៅរដូវក្តៅខាងមុខ។
កុងត្រាបច្ចុប្បន្នរបស់លោក Moyes ជាមួយនឹងក្លឹបញញួរធំបានពន្យារហូតដល់ចប់រដូវកាលនេះ ដោយមិនមានបញ្ជាក់អំពីការបន្តកុងត្រាថ្មីណាមួយនោះទេ។
Moyes បានជួយអោយក្លឹប West Ham រក្សាតំណែងនៅ Premier League និង Europa Conference League ក៏ដូចជួយអោយក្លឹបឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបដំបូងចាប់តាំងពីឆ្នាំ១៩៦៥មក៕