Ten Hag និយាយអំពីបញ្ហារបួសរបស់ Eriksen និង Hojlund ថា

0

បរទេស៖ តារាឆ្នើមសញ្ជាតិដាណឺម៉ាក់ទាំង ២រូបត្រូវបានប្តូរចេញនៅក្នុងជំនួបដែលក្លឹប United បានយកឈ្នះទៅលើ Luton ក្នុងលទ្ធផល ១ទល់នឹង០។ កីឡាករ Eriksen បានជួបបញ្ហារបួសជង្គង់ ក្រោយបានដួលនៅក្នុងការប្រកួតវគ្គទី១ ខណៈ Hojlund ក៏ត្រូវប្តូរចេញផងដែរ ក្រោយគាត់មានបញ្ហារបួសសរសៃពួរ។

Christian Eriksen Rasmus Hojlund Manchester United 2023-24

បើយោងតាមសហព័ន្ធបាល់ទាត់ដាណឺំម៉ាក់បានបញ្ជាក់ថាពួកគេទាំង ២នាក់នឹងមិនចូលរួមជាមួយនឹងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជាមួយនឹង ស្លូវ៉ាគី និង Northern Ireland។ នៅក្នុងសេចក្តីប្រកាសបានសរសេរថា “កីឡាករ Christian Eriksen និងកីឡាករ Rasmus Hojlund បានជួបនឹងបញ្ហារបួស ដែលជាហេតុធ្វើអោយពួកគេមិនអាចចូលរួមក្នុងការប្រកួតបាននោះទេ។ លោក Kasper Hjulmand គ្រូបង្គោលជម្រើសជាតិក៏បានជ្រើសរើសយកកីឡាករ Jesper Lindstrom និង Jens Stryger Larsen សម្រាក់ការប្រកួតខាងមុខនេះវិញ។ ពួកយើងសូមជូនពរពួកគាត់អោយឆាប់ជាសះស្បើយសម្រាប់កីឡាករ United ទាំង ២រូបផងដែរ”។

Erik ten Hag 2023-24

គ្រូបង្គោលរបស់ក្លឹប United គឺលោក Erik ten Hag បាននិយាយអំពីបញ្ហារបួសរបស់ Eriksen និង Hojlund ថា “ពួកយើងបានអោយក្រុមគ្រូពេទ្យធ្វើការពិនិត្យ ដោយពួកយើងត្រូវរង់ចាំរយៈពេល ២៤ម៉ោងដើម្បីធ្វើការសរុបសេចក្តី។ ដូច្នេះពួកយើងបានទុកពេលអោយក្រុមគ្រូពេទ្យ ២៤ម៉ោង ដើម្បីពិនិត្យអំពីបញ្ហា ប្រសីនជាវាមានបញ្ហាមែននោះ។ អ្នកមិនចង់បាត់បង់កីឡាករណាម្នាក់នោះទេ។ នោះគឺជារដូវកាលរបស់យើងនៅពេលនេះ យើងមានកីឡាកររបួសជាច្រើនណាស់។ ប៉ុន្តែនៅតែមានកីឡាករដដែរ។ ពួកយើងបាននិយាយអំពីរឿងនេះជាច្រើនដងមកហើយ។ ប៉ុន្តែពិតណាស់ វាបានធ្វើអោយកម្រិតលេងរបស់យើងមានការធ្លាក់ចុះ កម្រិតលេងរបស់ក្រុមបានធ្លាក់ចុះ។ ប៉ុន្តែសង្ឃឹមថាកីឡាករទាំងអស់នឹងអាចត្រលប់មកវិញ ហើយកីឡាករដែលជួបរបួសថ្មីៗនឹងមិនធ្ងន់ធ្ងរ”។

គួរបញ្ជាក់ថាក្លឹប United បានបាត់បង់នៅកីឡាករមួយចំនួនដោយសារបញ្ហារបួសដូចជា Lisandro Martinez, Luke Shaw, Casemiro, Tyrell Malacia, Jonny Evans និង Amad Diallo ខណៈពេលដែលខ្សែប្រយុទ្ធស្លាប់ Jadon Sancho ត្រូវបានដកចេញពីក្រុមជម្រើសទី១នៅ Old Trafford ដូចគ្នា៕