ទោះជាមានបញ្ហានេះក៏ដោយ ក៏ខ្សែប្រយុទ្ធ Jesus ត្រូវបានកោះហៅដោយក្រុមជម្រើសដដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Standard បានអោយដឹងថាទោះបីជាមានបញ្ហារបួសសរសៃពួរកាលពីប៉ុន្មានសប្តាហ៍មុន ក៏កីឡាករ Jesus បានធ្វើដំណើរទៅជួយក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។

Gabriel Jesus Arsenal 2023-24

តារាឆ្នើមសញ្ជាតិប្រេស៊ីលបានជួបនៅបញ្ហារបួសសរសៃពួរនៅពេលដែលក្លឹប Arsenal បានប្រកួតជាមួយនឹងក្លឹប Sevilla ក្នុងព្រឹត្តិការណ៍ Champions League កាលពីថ្ងៃទី២៤ ខែតុលា។ ព័ត៌មានចុងក្រោយបានអោយដឹងថា ខ្សែប្រយុទ្ធខាងលើត្រូវចំណាយពេលពី ៣-៤សប្តាហ៍ ដើម្បីព្យាបាលរបួសនេះ មុននឹងត្រលប់ចូលមកកាន់ទីលានវិញ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះនឹងត្រូវបានវាយតម្លៃដោយក្រុមគ្រូពេទ្យរបស់ជម្រើសជាតិប្រេស៊ីល ហើយពួកគេនឹងធ្វើការបញ្ជាក់ចុងក្រោយថាតើត្រូវអោយគាត់លេងក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ឬទេ។

Gabriel Jesus Brazil 2022

គួរបញ្ជាក់ថាក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវជួបជាមួយនឹងប្រទេសកូឡុំប៊ីនៅថ្ងៃទី១៧ ខែវិច្ឆិកា មុននឹងប៉ះជាមួយនឹងក្រុមជម្រើសអាហ្សង់ទីននៅ ៥ថ្ងៃបន្ទាប់ទៀត៕