Zlatan Ibrahimovic បានវិលត្រឡប់ទៅកាន់ AC Milan វិញ ហើយថ្មីៗនេះអតីតខ្សែប្រយុទ្ធរូបនេះ បានជួបជាមួយប្រធានក្លឹបគឺលោក Gerry Cardinale ដោយបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីចាប់ផ្តើមការងារថ្មីជាមួយក្លឹប។
យោងទៅតាម La Gazzetta dello Sport បានអោយដឹងថាលោក Cardinale ចង់ឱ្យ Zlatan ក្លាយជាទូតសុឆន្ទៈ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកកម្សាន្តជាមួយក្លឹប។ អតីតខ្សែប្រយុទ្ធរូបនេះ ក៏អាចចូលរួមក្នុងការទិញភាគហ៊ុន RedBird ជាក្រុមហ៊ុនវិនិយោគ ដែលថ្មីៗនេះបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ New York Yankees និង Warner Bros ។
សកម្មភាពមួយក្នុងចំណោមសកម្មភាពដែល Zlatan ត្រូវធ្វើគឺអាចជាកម្លាំងចិត្តជួយក្រុម និងជួយពួកគេឱ្យទទួលបានជោគជ័យ។
ក្នុងនាមជាទូតសុឆន្ទៈរបស់ក្លឹប គាត់ទំនងជាមានវត្តមាននៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយនេះអាចក្លាយជាប្រភពជំនួយ និងការលើកទឹកចិត្តដ៏ធំសម្រាប់កីឡាករគ្រប់រូប ។
Zlatan អាចត្រូវបានបង្ហាញពីបទពិសោធន៍របស់គាត់ ដែលជះឥទ្ធិពលជាវិជ្ជមានដល់ក្រុម ដូចដែលវាបានកើតឡើងនៅពេលដែលពួកគេបានឈ្នះពានរង្វាន់ Scudetto ក្នុងឆ្នាំ 2022។ ទោះជាយ៉ាងណាក៏ដោយ គោលបំណងគឺដើម្បីស្វែងរករូបមន្តបោះជំហានទៅមុខ៕