កីឡាករ Marcus Rashford បានត្រលប់មកហ្វឹកហាត់វិញមុនការប្រកួត Champions League របស់ Manchester United ជាមួយ FC Copenhagen នៅថ្ងៃពុធ។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានខកខានការប្រកួតក្នុងជ័យជម្នះ 1-0 លើក្រុម Fulham កាលពីថ្ងៃសៅរ៍។
កីឡាករសញ្ជាតិអង់គ្លេស បានប្រារព្ធខួបកំណើតរបស់គាត់នៅក្លឹបរាត្រីមួយនៅ Manchester នៅប៉ុន្មានម៉ោងបន្ទាប់ពីការចាញ់របស់ Man Utd ក្រោមថ្វីជើងក្រុម Manchester City ហើយ Ten Hag បានលើកឡើងថា គាត់មិនអាចទទួលយកបាននឹងទង្វើនេះ Rashford ក៏បានសុំទោសអ្នកចាត់ការរបស់គាត់។
លោក Ten Hag ក៏បានបកស្រាយដែលថា ការអវត្តមានរបស់ Rashford នៅក្នុងការប្រកួតទល់នឹង Fulham ដោយសារគាត់ខកខានមិនបានធ្វើតេស្តសុខភាព។
Alejandro Garnacho ដែលទទួលបានឱកាសបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងក្នុងជ័យជម្នះលើក្រុម Fulham ប៉ុន្តែ Rashford នឹងសង្ឃឹមថានឹងអាចទទួលបានតំណែងរបស់គាត់មកវិញនៅថ្ងៃនេះ បន្ទាប់ពីបានចូលរួមការហ្វឹកហាត់ជាក្រុមកាលពីថ្ងៃចន្ទ៕