បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tutto Mercato បានអោយដឹងថាខ្សែបម្រើ Thomas Partey របស់ក្លឹប Arsenal បានធ្វើការបញ្ជាក់ទៅកាន់ក្លឹបថាគាត់ចង់ចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ។
ខណៈពេលដែលក្លឹប Juventus កំពុងពិចារណាក្នុងការនាំយករូបគាត់នៅពេលទីផ្សារដោះដូរបើកនាពេលខាងមុខ។ កីឡាករខាងលើអាចនឹងពិចារណាក្នុងការផ្ទេរទៅកាន់ក្លឹបនៅ Premier League ផ្សេងទៀត ឫក៏ទៅកាន់ប្រទេសអេស្ប៉ាញដែរ៕