បរទេស៖ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លឹប Al-Ittihad នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអោយដឹងថាក្លឹបបានសម្រេចចិត្តបញ្ចប់នៅកុងត្រារបស់លោក Nuno Santo ដែលជាគ្រូបង្គោលសញ្ជាតិព័រទុយហ្គាល់។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការវាយតម្លៃបច្ចេកទេសគ្រប់ជ្រុងជ្រោយក្នុងដំណាក់កាលកន្លងមកក្នុងអំឡុងពេលដែលលោកទទួលបន្ទុកដឹកនាំក្រុមជម្រើសដំបូង។
ក្រោយការចាកចេញនេះ ជំនួយការគ្រូបង្វឹកលោក Hassan Khalifa នឹងត្រូវទទួលតំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន រហូតដល់ស្វែងរកគ្រូបង្វឹកថ្មីបាន៕
Thank you Nuno 🤝 pic.twitter.com/pFT5LvzZmR
— Ittihad Club (@ittihad_en) November 7, 2023