ឪពុករបស់កីឡាករ Luis Diaz ត្រូវបានចាប់ជំរិតដោយពួកឧទ្ទាម ELN

0

បរទេស៖ រដ្ឋាភិបាលកូឡុំប៊ីនិយាយថា ឪពុករបស់កីឡាករបាល់ទាត់ក្រុម Liverpool លោក Luis Díaz ត្រូវបានចាប់ពង្រត់ដោយពួកឧទ្ទាមនៃកងទ័ពរំដោះជាតិក្រៅរដ្ឋាភិបាលហៅកាត់ថា ELN។ លោក Luis Manuel Díaz ត្រូវ បាន ចាប់ ខ្លួន ដោយខ្មាន់ កាំភ្លើង រួម ជាមួយ ប្រពន្ធ របស់ គាត់ កាល ពី ថ្ងៃ សៅរ៍កន្លងទៅ។

ម្តាយ របស់ កីឡាករ Luiz Daiz ត្រូវ បាន ប៉ូលិស ជយយសង្គ្រោះ ប៉ុន្តែក្រុមខ្មាន់ កាំភ្លើង បាននាយក ឪពុក របស់ គាត់ទៅបាត់។ ក្នុងនោះប៉ូលីស និងទាហានរាប់រយនាក់ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើការស្វែងរកគាត់។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គណៈប្រតិភូរដ្ឋាភិបាលដែលបច្ចុប្បន្នកំពុងទទួលបន្ទុកក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាម បានបញ្ជាក់ថា “ជាផ្លូវការណ៍” ការចាប់ជំរិតនេះបានធ្វើឡើងដោយក្រុមកងទ័ពរំដោះរបស់ ELN។

អ្នកតំណាងអោយក្រុមនោះបានបញ្ជាក់ ពួកគេនឹងដោះលែងឪពុករបស់ Diaz នៅប៉ុន្មានថ្ងៃខាងមុខទៀត។

ELN ត្រូវបានស្គាល់ថាជាក្រុមទ័ពព្រៃក្នុងប្រទេសកូឡុំប៊ី ដែលនៅសេសសល់។ ក្រុមនេះបានធ្វើការប្រយុទ្ធតស៊ូជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ 1964 ហើយមានសមាជិកប្រមាណ 2,500 នាក់។

ពួកគេបានធ្វើសកម្មភាពញឹកញាប់បំផុតនៅតាមព្រំដែន ជាមួយនឹងប្រទេស Venezuela ដែលជាកន្លែងដែលោក Luis Manuel Díaz និងប្រពន្ធរបស់គាត់ គឺអ្នកនាង Cilenis Marulanda បានរស់នៅ។

នេះបើយោងតាមវីដេអូ CCTV បាន បង្ហាញ ថា រថយន្ត របស់ ពួក គេ ត្រូវ បានតាមដោយក្រុមបុរសដែលជិះ ម៉ូតូ កាល ពីរសៀល ថ្ងៃ សៅរ៍។

ប្តីប្រពន្ធមួយគូនេះ ត្រូវបានខ្មាន់កាំភ្លើងចាប់ខ្លួន ខណៈពេលដែលពួកគេបានឈប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅទីក្រុង Barrancas ក្នុងខេត្ត La Guajira ភាគខាងជើង។

ក្រោយ មក ក្រុម ចាប់ ជំរិត បាន ទុក ម្តាយ របស់ Luis Díaz នៅ ក្នុង រថយន្ត ដោយសារតែសមត្ថកិច្ចតាមគៀកពេក ប៉ុន្តែសម្រាប់ ឪពុករបស់គាត់ ត្រូវបានពួកចាប់ជំរិតយកទៅតាម។
ក្រុមប៉ូលីសបានផ្តោតលើការស្វែងរកនៅ Serranía del Perijá ដែលជាតំបន់ភ្នំនៅជាប់ព្រំដែនកូឡុំប៊ី-វ៉េណេស៊ុយអេឡា។

ពួកគេបានរកឃើញម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿង ដែលពួកគេគិតថាត្រូវបានប្រើប្រាស់ក្នុងការចាប់ជំរិត ប៉ុន្តែនៅមិនទាន់អាចកំណត់បានថា តើឪពុករបស់ Luis Díaz ត្រូវលាក់ទុកនៅទីណានោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកូឡុំប៊ីបានបញ្ជាក់ថា លោក Otty Patiño ដែលជាប្រធានគណៈប្រតិភូរដ្ឋាភិបាលក្នុងការចរចាជាមួយក្រុមឧទ្ទាម នាមទាមទារអោយដោះលែងលោក Luis Manuel Díaz ជាបន្ទាន់។

“យើងរំលឹកដល់ក្រុមឧទ្ទាមថាការចាប់ជំរិតគឺជាអំពើឧក្រិដ្ឋកម្មដែលបំពានលើច្បាប់សិទ្ធមនុស្សអន្តរជាតិ ” ។

ការប៉ុនប៉ងពីមុនដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមបានទទួលបរាជ័យ ប៉ុន្តែការពិភាក្សាឡើងវិញជាមួយនឹងក្រុមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ប្រធានាធិបតី Gustavo Perto សម្រាប់ “សន្តិភាពពេញលេញ”។

កាលពីដើមឆ្នាំនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់ទ្វេភាគីរយៈពេលប្រាំមួយខែ ដែលចូលជាធរមាននៅថ្ងៃទី 3 ខែសីហា។

ការចាប់ពង្រត់ឪពុករបស់ Luis Díaz បានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសកូឡុំប៊ី ព្រោះតែគាត់ជាកីឡាកររបស់ក្រុមជម្រើសជាតិ និងកំពុងមានភាពល្បីល្បាញ។

កាលពីថ្ងៃអង្គារ មនុស្សរាប់រយនាក់បានអមដំណើរ Cilenis Marulanda ក្នុងការដើរដង្ហែរទាមទារឱ្យមានការដោះលែងប្ដីរបស់គាត់។

Cilenis Marulanda (3rd L), mother of Liverpool's Colombian football player Luis Diaz, demonstrates for her kidnapped husband in Barrancas, La Guajira, Colombia on October 31, 2023.

សមាជិកក្រុម Liverpool របស់គាត់ក៏បានបង្ហាញពីការគាំទ្រចំពោះគាត់ ហើយសម្រាប់អ្នកចាត់ការលោក Jurgen Klopp ក៏បានឧទ្ទិសជ័យជម្នះ 3-0 ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យទៅលើ Nottingham Forest សម្រាប់ Díaz ដោយពួកគេបាននិយាយថា “ជ័យជម្នះសម្រាប់បងប្អូនរបស់យើង”៕

Liverpool's Diogo Jota holds up a shirt in support of Liverpool's Luis Diaz as he celebrates scoring their first goal

ប្រភព៖ BBC