បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United បានផ្អាកការពិភាក្សាទៅលើការបន្តកុងត្រាថ្មីជាមួយនឹងកីឡាករ Aaron Wan-Bissaka សម្រាប់ពេលនេះ។
ក្លឹបបិសាចក្រហមធ្លាប់ចង់ផ្តល់នៅកុងត្រាថ្មីសម្រាប់គាត់មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ ប៉ុន្តែនៅពេលនេះពួកគេសម្រេចចិត្តផ្អាកការពិភាក្សាសិន។ នៅពេលនេះក្លឹបអាចនឹងប្រើលក្ខខណ្ឌបន្តកុងត្រា ១២ខែ ដែលអាចអោយពួកគេរក្សាទុក Wan-Bissaka នៅក្លឹបបិសាចក្រហមដល់ឆ្នាំ២០២៥បាន៕