បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TuttoJuve.com បានអោយដឹងថាក្លឹប Juventus សម្លឹងឃើញការខ្ចីជើងកីឡាករ Thomas Partey របស់ក្លឹប Arsenal នៅខែមករា។

កីឡាករ Partey ដែលបានជួបនឹងបញ្ហារបួសជាបន្តបន្ទាប់នៅក្នុងរដូវកាលនេះ ធ្វើអោយគាត់ទើបតែអាចបង្ហាញខ្លួនបាន ៣៤១នាទីប៉ុណ្ណោះ។ កីឡាករបានបញ្ជាក់ថាគាត់ចង់ធ្វើការចាកចេញនៅពេលទីផ្សារដោះដូរបន្ទាប់ ប៉ុន្តែក្លឹបសេះបង្កង Juventus អាចព្យាយាមត្រឹមការខ្ចីជើងគាត់ប៉ុណ្ណោះ ដោយសារតែក្លឹបមិនអាចចំណាម ៣០លានអឺរ៉ូតាមការទាមទាររបស់ Arsenal បាន៕