Toni Kroos បង្ហើប​ពី​ការ​ចូល​និវត្តន៍

0

ខ្សែបម្រើ Toni Kroos របស់​ក្លឹ​ប Real Madrid អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ក្របខ័ណ្ឌ Premier League ដើម្បី​បញ្ចប់​អាជីព​របស់​គាត់ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​កាសែត The Daily Star ។

កីឡាករ​វ័យ 33 ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លឹ​ប Real Madrid ពី​ក្លឹ​ប Bayern Munich ក្នុង​ឆ្នាំ 2014 ហើយ​បាន​ឈ្នះ​ពានរង្វាន់ Champions League 4 ដង និង LaLiga បី​ដង​ក្នុងអំឡុងពេល​ដែល​គាត់​នៅ​អេ​ស្ប៉ា​ញ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ គាត់​នៅ​តែ​ជា​តួអង្គ​សំខាន់​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រោយ​ការ​មក​ដល់​របស់ Jude Bellingham ត្រូវ​គេ​មើលឃើញ​ថា​គាត់​បាន​បង្ហាញខ្លួន 6 លើក​ក្នុង​ចំណោម 12 ប្រកួត​។

របាយការណ៍​ខាងលើ​បាន​អះអាង​ថា Manchester United, Manchester City, Newcastle និង Chelsea សុទ្ធតែ​មាន​ឆន្ទៈ ក្នុង​ការ​ផ្តល់​ជូន​កិច្ចសន្យា​ដល់​កីឡាករ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ ប៉ុន្តែ Kroos ធ្លាប់​បាន​អះអាង​ថា​គាត់​នឹង​ចូល​និវត្តន៍​នៅ Madrid ។

គាត់​បាន​និយាយ​កាលពី​ឆ្នាំ​មុន​ថា​៖ «​ខ្ញុំ​តែងតែ​និយាយ​ថា​ខ្ញុំ​នឹង​មិន​ទៅ​ណា​ទេ​។ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្តូរ​ក្លឹ​ប​ទេ ខ្ញុំ​នឹង​ចូល​និវត្តន៍​នៅ​ទី​នេះ រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​មិនដឹង​គឺ នៅ​ពេល​ណា​ដែល​ខ្ញុំ​ត្រូវ​ចូល​និវត្តន៍ ពេល​នេះ​ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​គិត​យ៉ាងណា​ទេ ប៉ុន្តែ​ក្លឹ​ប និង​ខ្ញុំ​ស្ងប់ស្ងាត់​។ យើង​អាច​នឹង​និយាយ​នៅ​ខែ មក​រា កុម្ភៈ ឬ​អាច​ជា​ខែមីនា​»៕