Bruno Fernandes ប្រឈម​នឹង​ការ​បាត់បង់​តំណែង​ប្រធាន​ក្រុម

0

លោក Roy Keane បាន​ជំរុញ​ឱ្យ​គ្រូបង្វឹក​ក្រុម Manchester United លោក Erik ten Hag ដក​តំណែង​ប្រធាន​ក្រុម​ពី Bruno Fernandes បន្ទាប់​ពី​បរាជ័យ​ក្នុង​លទ្ធផល 3-0 កាលពី​ថ្ងៃអាទិត្យ​ក្រោម​ថ្វី​ជើង​ក្រុម​គូប្រជែង Manchester City ។

បិសាច​ក្រហម​បាន​ចាញ់​ក្នុង​ការ​ប្រកួត Manchester Derby ដោយ Erling Haaland ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ ហើយ Phil Foden បន្ថែម​មួយ​គ្រាប់​ទៀត បាន​ធ្វើ​អោយ​ក្រុម Man United ចាញ់​ជា​លើក​ទី​ប្រាំ​ក្នុង​ក្រប​ខណ្ឌ Premier League ក្នុង​រដូវ​កាល​នេះ​។

ជាមួយនឹង​យុទ្ធនាការ​ដ៏​លំបាក ក្រុម​បិសាច​ក្រហម​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​មួយ​ផ្សេង​ទៀត អតីត​ប្រធាន​ក្រុម​លោក Keane បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​ប្រធាន​ក្រុម​នឹង​ក្លាយជា​ជំហាន​ដំបូង​សម្រាប់ Ten Hag ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​។ កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ត្រឹមតែ​កាន់​តំណែង​ជា​ប្រធាន​ក្រុម​ក្នុង​រដូវក្តៅ​ប៉ុណ្ណោះ​។

Roy Keane ម្ចាស់​ជើងឯក Premier League ប្រាំ​សម័យកាល​បាន​ប្រាប់ Sky Sports ថា​៖ «​បន្ទាប់​ពី​ថ្ងៃនេះ រឿង​ដំបូង​ដែល​ត្រូវធ្វើ​គឺ​ដក​តំណែង​ប្រធាន​ក្រុម​ចេញពី Fernandes ហើយ​មាន​តែ​អ្នកគ្រប់គ្រង​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ធ្វើ​រឿង​នេះ​»៕