បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester City កំពុងចូលរួមក្នុងការប្រកួតប្រជែងក្នុងការចុះហត្ថលេខាយកកីឡាករ Jamal Musiala របស់ក្លឹប Bayern Munich។

ក្នុងនោះកុងត្រារបស់កីឡាករ Musiala ជាមួយនឹងក្លឹបយក្សនៅអាឡឺម៉ង់មួយនេះនឹងផុតនៅឆ្នាំ២០២៦ ហើយមានការរាយការណ៍ថាកីឡាករមិនសូវមានពេលវេលាលេងនៅក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយក៏អាចនឹងចាកចេញពីក្លឹប ប្រសិនជាបានទទួលនៅសំណើរដ៏សាកសមមួយ។ ខាងក្លឹប Liverpool ក៏បានតាមដានទៅលើស្ថានភាពរបស់កីឡាករដែលកើតមាននៅក្លឹបអាឡឺម៉ង់ផងដែរ៕