ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាសម័យប្រឡងបាក់ឌុបឆ្នាំ២០២២-២០២៣មានបេក្ខជនជាង១៣ម៉ឺននាក់ហើយការប្រឡងនៅតែប្រកាន់ភ្ជាប់យុត្តិធម៌ តម្លាភាព និងទទួលយកបាន។ លោកបណ្ឌិត កាន់ ពុទ្ធីអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងនៅ ថ្ងៃទី២៣ខែ តុលា ឆ្នាំ២០២៣ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុ តិយភូមិឆ្នាំ សិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ (ដែលមានសម័យប្រឡង ០៦ វិច្ឆិកា ២០២៣)។ ចំពោះដំណើរការក៏ដូចជាគោលការណ៍ប្រឡងលោកបណ្ឌិតបានគូសបញ្ជាក់ថា”ការប្រឡងឆ្នាំនេះ នៅតែបន្តអនុវត្តតាមគោលការ ណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន”។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងថាសម្រាប់ដំ ណើរ ការនៃការប្រឡង ជាស្ថិតិបណ្តោះអាសន្ន មានមណ្ឌលប្រឡងសរុប ២២៧ ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥។ បន្ទប់ប្រឡងសរុប ៥ ៥៤៣បន្ទប់ ដែលក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។ លោកបណ្ឌិតបានបញ្ជាក់ថា៖”ផ្អែកតាមតួលេខបណ្តោះអាសន្ន បេក្ខជនដែលបានចុះ ឈ្មោះ សរុប ១៣៧ ៤១៣នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨ ៤៩០នាក់”។ គួររំលឹកថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៥ ធ្នូ ២០២២ កន្លងមកមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ក្នុងនោះស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រ ឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូល រួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ជាលទ្ធផលមានបេក្ខជនប្រឡងជាប់សរុប៩០៥០នាក់ ត្រូវជា៧២.៣៣ ភាគរយនៃ ចំនួនបេក្ខជនដែលចូលរួមប្រឡង។ បេក្ខជនជាប់និទ្ទេសA ចំនួន១០៤៩នាក់ និទ្ទេសB ចំនួន៧២៣២នាក់ និទ្ទេស C ចំនួន ១៩០៥៣នាក់ និទ្ទេសD ចំនួន៣១១៦៦នាក់ និងនិទ្ទេសE ៣២៤៥០នាក់៕
ប្រភព៖ AKP