ក្លឹប Atletico Madrid បានបើកផ្លូវអោយឱ្យខ្សែប្រយុទ្ធ João Félix ចូលរួមជាមួយក្រុម Barcelona ជាអចិន្ត្រៃយ៍ ប្រសិនបើក្លឹបយក្សអេស្បាញអាចផ្តល់ជូនតម្លៃចន្លោះពី 70 លានអឺរ៉ូទៅ 80 លានអឺរ៉ូ នេះបើយោងតាមចេញផ្សាយ Marca ។
ក្រោយពីបញ្ចប់ការខ្ចីជើងនៅក្លឹបតោខៀវ Chelsea កីឡាករវ័យ 23 ឆ្នាំត្រូវបានគេរាយការណ៍ថា មានអារម្មណ៍សប្បាយចិត្តនៅ Barca ជាក្លឹបដែលគាត់កំពុងខ្ចីជើង ហើយបានបង្កើតភាពជាដៃគូដ៏អស្ចារ្យជាមួយខ្សែប្រយុទ្ធ Robert Lewandowski ។
ចំណែកប្រធានក្លឹប Barca លោក Joan Laporta ត្រូវបានគេជឿថា កំពុងរៀបចំផែនការពិភាក្សាជាមួយ Felix ក្នុងការស្នាក់នៅ Camp Nou ជាអចិន្ត្រៃយ៍។ ហើយវាត្រូវបានគេដឹងថា ទំនាក់ទំនងរបស់ក្លឹបជាមួយភ្នាក់ងាររបស់កីឡាករសញ្ជតិព័រទុយហ្គាល់លោក Jorge Mendes បានទទួលយកកិច្ចព្រមព្រៀងនេះ។
ចំពោះ Atletico Madrid មិនទាន់ទទួលបានការផ្តល់ជូនជាផ្លូវការសម្រាប់កីឡាករវ័យក្មេងរបស់ពួកគេនោះទេ ទោះបីជាមានការចាប់អារម្មណ៍ពីម្ចាស់ជើងឯក LaLiga ក៏ដោយ ប៉ុន្តែ Atletico Madrid ត្រូវបានគេរំពឹងថានឹងរក្សាជំហរយ៉ាងមុតមាំក្នុងការទាមទារតម្លៃផ្ទេររបស់ពួកគេ ។
គួរបញ្ជាក់ផងដែរ Felix បានរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុង 8 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Barcelona ក្នុងរដូវកាលនេះ៕