បរទេស៖ ក្លឹបនៅអ៊ីតាលីមួយនេះ កំពុងស្វែងរកនៅការពង្រឹងនៅតំបន់ការពារកណ្តាល ក្រោយកីឡាករ Chris Smalling, Diego Llorente និង Marash Kumbulla បានជួបនឹងបញ្ហារបួស។

ហើយបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Roma បាននឹងកំពុងពិចារណាក្នុងការយកខ្សែការពារ Chalobah នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនាខែមករាខាងមុខនេះ។

ខណៈពេលដែលក្លឹប Chelsea ក៏មានបំណងចង់លក់គាត់ចេញនៅរដូវរងារនេះផងដែរ ដោយសារតែកីឡាកររូបនេះមិនស្ថិតនៅក្នុងជម្រើសរបស់លោក Mauricio Pochettino នោះទេ៕