Barca និង Real ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ Man City

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Real Madrid និង Barcelona បានបង្ហាញការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាទៅលើខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹប Manchester City។

Julian Alvarez Man City 2023-24

អ្នកគាំទ្ររបស់ខ្សែប្រយុទ្ធរូបនេះបានបង្ហាញថាគាត់អាចផ្លាស់ទៅលីគអេស្ប៉ាញ បើទោះបីជាគាត់មានការរីករាយនឹងតំណែងរបស់គាត់ នៅក្រោមការដឹកនាំរបស់លោក Pep Guardiola ក៏ដោយ ខណៈដែលអ្វីៗអាចនឹងផ្លាស់ប្តូរនៅចុងរដូវកាលនេះ ដោយ Erling Haaland នៅតែជាជម្រើសដំបូងដដែរ៕