បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Newcastle United បានចាប់អារម្មណ៍ទៅលើខ្សែការពារ Trevoh Chalobah សម្រាប់ការដោះដូរនាខែមករាខាងមុខ។

ក្លឹបសារិកាព្រៃ នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹបមួយចំនួននៅអង់គ្លេសដូចជា Nottingham Forest, Brentford និង Fulham ដែលបានចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះដូចគ្នា។ ប៉ុន្តែអ្វីដែលពិបាក គឺក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ទៅលើខ្សែការពារ Chalobah អស់រយៈពេលយ៉ាងយូរមកហើយផងដែរ៕