បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Newcaslte បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទៅលើខ្សែបម្រើ Kalvin Phillips របស់ក្លឹប Manchester City។
កីឡាករ Phillips ដែលនៅតែមានពេលវេលាលេងគ្រប់គ្រាន់នៅក្នុងក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់លោក Gareth Southgate ហើយគាត់ចង់បានពេលវេលាលេងអោយបានច្រើននៅក្នុងក្លឹបដូចគ្នា ដែលវាអាចផ្តល់នៅការធានាមួយសម្រាប់គាត់ក្នុងព្រឹត្តិការណ៍ EURO 2024 នៅឆ្នាំក្រោយ៕
