កីឡាករ Sandro Tonali ព្រឈមមុខនឹងការហាមប្រកួតដល់ទៅ ៣ឆ្នាំ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Newcastle United បានត្រូវសូរចម្លើយដោយខាងការិយាល័យរដ្ឋអាជ្ញាទីក្រុង Turin អស់រយៈពេលជិត 3 ម៉ោង ហើយ Sandro Tonali ក៏បានបញ្ជាក់ទៅខាងគេថា គាត់ពិតជាបានភ្នាល់លើការប្រកួតបាល់ទាត់មែន រួមទាំងការប្រកួតដែលមានពាក់ព័ន្ធនឹងក្លឹប AC Milan ផងដែរ។

Sandro Tonali

ហើយរឿងនេះកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ់ ក្រោយ Sandro Tonali ក៏បានបញ្ជាក់បន្ថែមថាគាត់មិនបានភ្នាល់លើការប្រកួតរបស់ AC Milan នៅកំឡុងពេលដែលគាត់កំពុងលេងអោយក្រុមមួយនោះទេ។ ហើយប្រិសនជាការបញ្ជាក់នេះ ត្រូវបានទទួលយកដោយសមត្ថកិច្ច នោះគាត់នឹងមិនត្រូវបានទទួលការចោទកាន់នោះទេ ព្រោះគាត់មិនអាចមានឥទ្ធិពល (ចូលប្រកួត)ដល់ការប្រកួតមួយនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Sandro Tonali ក៏អាចនឹងត្រូវប្រឈមនឹងការហាមប្រាមការប្រកួតរយៈពេល ៣ឆ្នាំ ដោយរះរាជអាជ្ញាសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក៏ព្រោះតែគាត់បានធ្វើការភ្នាល់ទៅលើក្រុមដែលខ្លួនឯងកំពុងលេងអោយ៕