បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Manchester City មានផែនការក្នុងការផ្តល់នៅសំណើររយៈពេលវែងអោយខ្សែបម្រើ Oscar Bobb។

ប្រភពដដែរបានអោយដឹងទៀតថា លោក Pep Guardiola បានផ្តល់នៅតម្លៃខ្ពស់ទៅកាន់ខ្សែបម្រើរូបនេះ និងចង់អោយក្លឹបផ្តល់នៅកុងត្រាថ្មីសម្រាប់គាត់រហូតដល់ឆ្នាំ២០២៩។ ហើយកុងត្រាថ្មីនេះក៏បានផ្តល់អោយគាត់នៅប្រាក់ឈ្នួលច្រើនជាងមុនរហូតដល់ទៅ ៣ដងផងដែរ៕