បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាគ្រូបង្គោលរបស់ក្លឹប Roma លោក Jose Mourinho បញ្ជាក់អំពីការចង់ជួបជុំជាមួយនឹងខ្សែការពារ Eric Dier របស់ក្លឹប Spurs នៅអ៊ីតាលី។

គួរបញ្ជាក់ថា ពេលវេលាលេងរបស់ Dier បានកាត់បន្ថយនៅក្រោមការដឹកនាំរបស់ Ange Postecoglou នៅរដូវកាលនេះ ហើយខ្សែការពារអង់គ្លេសរូបនេះកំពុងពិចារណាលើការចាកចេញពីក្លឹបនៅពេលទីផ្សារដោះដូរនាខែមករាខាងមុខ៕