Klopp ជួបបញ្ហាជាថ្មី ក្រោយខ្សែការពារសំខាន់ម្នាក់រងរបួសពេលបំពេញភារកិច្ចនៅជម្រើសជាតិ

0

បរទេស៖ ខ្សែការពាររបស់ក្លឹប Liverpool ត្រូវបានប្តូរចេញភ្លាមនៅក្នុងការប្រកួតតង់ទី១ នៃជំនួបរវាងស្កុតឡែន និងអេស្ប៉ាញ។ កីឡាករ Robertson បានរងរបួសស្មាន ក្នុងការប៉ះទង្គិចជាមួយនឹងអ្នកចាំទី Unai Simon របស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ គាត់ត្រូវបានបង្ខំចិត្តដើរចេញពីទីលាន ដោយដៃម្ខាងត្រូវប្រើខ្សែរុំជាបណ្តោះអាសន្ន។

Andy Robertson

បញ្ហារបួសរបស់ Robertson បានក្លាយជាបញ្ហាសម្រាប់ក្រុមជម្រើសជាតិ និងក្លឹប ដោយសារតែគាត់ជាកីឡាករដ៏សំខាន់ម្នាក់។ គាត់មើលទៅអាចនឹងខកខានសម្រាប់ការប្រកួតបន្ទាប់ ដោយស្កុតឡែន នឹងត្រូវជួបប្រកួតជាមួយនឹងក្រុមជម្រើសជាតិបារាំងនៅថ្ងៃអង្គារ ខណៈលោក Jurgen Klopp សង្ឃឹមថារបួសមួយនេះមិនអោយគាត់ចាកចេញពីតំបន់ការពាររយៈពេលយូរនោះទេ។

Andy Robertson

គួរបញ្ជាក់ថា ក្លឹប Liverpool នឹងត្រលប់មកធ្វើការប្រកួតវិញ ដោយត្រូវប៉ះជាមួយនឹងក្រុម Everton នៅថ្ងៃទី២១ ខែតុលាខាងមុខ៕