Mbappe នឹងសម្រេចចិត្តអំពីអនាគតខ្លួន នៅពេលចប់ព្រឹត្តិការណ៍សំខាន់មួយនេះ

0

បរទេស៖ ខ្សែប្រយុទ្ធរូបនេះសម្លឹងរកមើលការចាកចេញពីក្លឹប PSG កាលពីរដូវក្តៅកន្លងមក បន្ទាប់ពីបានប្រាប់ទៅកាន់ក្លឹប ថាគាត់នឹងមិនបន្តកុងត្រារបស់គាត់ទៀតនោះទេ ដែលអនុញ្ញាតអោយគាត់ចាកចេញពីទីក្រុងប៉ារីសនៅឆ្នាំ២០២៤។ ទោះបីជាយ៉ាងណាក៏ដោយភាគីទាំង២ បានឈានដល់ការព្រមព្រៀងមួយ ដោយ Mbappe នឹងធ្វើការពិចារណាឡើងវិញអំពីការបន្តស្នាក់នៅ ហើយនឹងសន្យាជាមួយខាងក្លឹប PSG ថាពួកគេនឹងទទួលបានប្រាក់អំពីការផ្ទេរគាត់ ប្រសិនជាគាត់ចាកចេញមែននោះ។ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថា Mbappe អាចនឹងពន្យាការសម្រេចចិត្តរហូតដល់ចប់ព្រឹត្តិការ Euro 2023។

គួរបញ្ជាក់ថាតារាឆ្នើមរបស់ក្លឹប PSG រូបនេះ គឺមានព័ត៌មានលេចលឺជាច្រើនក្នុងការផ្ទេរទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅនេះ ហើយក៏ត្រូវបានបដិសេធនៅពាក្យចចាមអារាមនេះដោយខាង Real Madrid ផងដែរ។ ដោយឡែកខាងក្លឹប PSG នៅតែបន្តពិភាក្សាជាមួយ Mbappe ដោយព្យាយាមចង់បន្តកុងត្រាថ្មីរបស់ស្គាល់៕