បរទេស៖ ខ្សែបម្រើសញ្ជាតិក្រូអាត់បានកាត់បន្ថយម៉ោងលេងនៅ Santiago Bernabeu ចាប់តាំងពីការមកដល់របស់ Jude Bellingham ពិក្លឹប Borussia Dortmund នៅរដូវក្តៅកន្លងទៅ។ Modric ទើបតែលេងបាន ៧ប្រកួតនោះទេ នៅរដូវកាលនេះ ជាមួយនឹងពេលវេលាលេង ៣៩១នាទី។
ហើយបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថា Modric បាននិយាយថា “ខ្ញុំមិនចង់នៅខាងក្រៅនោះទេ។ ខ្ញុំគ្រាន់តែចង់ចូលប្រកួត ប្រសិនជាអាច គឺរៀងរាល់ ៣ថ្ងៃម្តង ពីព្រោះខ្ញុំមានអារម្មណ៍ល្អខាងរាងកាយ។ អ្វីគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញខ្ញុំ គឺវាធម្មតា ដូច្នេះខ្ញុំអាចទទួលយកវា។ ខ្ញុំត្រូវត្រៀមចិត្តសម្រាប់ស្ថានភាពនេះ។ ទទួលយកហើយបន្តទៅមុខទៀត”៕