Joao Felix បាន​បង្ហោះ​សារ​បែប​ឌឺដង​ទៅ​កាន់​អាជ្ញាកណ្ដាល

0

Joao Felix បាន​បង្ហោះ​ថា​ពេញចិត្ត​អាជ្ញាកណ្ដាល​នៅ Laliga ក្នុង Tweeter របស់​គាត់ ក្រោយ​ពី​ការ​កាត់សេចក្ដី​របស់​មន្ត្រី La Liga បន្ទាប់​ពី​គ្រាប់​បាល់​ចុង​ម៉ោង​ត្រូវ​បាន​ដក​ចេញ​សម្រាប់​ការ​ប្រកួត​ទល់ Granada ។

ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លឹ​ប Barcelona បាន​គិត​ថា​គាត់​បាន​ទទួល​ជ័យជម្នះ​នៅ​ចុងបញ្ចប់​ការ​ប្រកួត​ទល់​នឹង Granada ប៉ុន្តែ​ការ​ស៊ុត​បញ្ចូល​ទី​របស់​គាត់​ត្រូវ​បាន​ច្រានចោល បន្ទាប់​ពី Ferran Torres ត្រូវ​បាន​វិនិច្ឆ័យ​ថា Offside ។ ហើយ​នេះ​ជា​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្ដាល នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Felix ហាក់ដូចជា​បង្ហោះ​សារ​បែប​ឌឺដង​នៅ​លើ Tweeter ថា «​ពេញចិត្ត​» ដែល​ត្រូវ​បាន​គេ​គិត​ថា​វា​ជា​ពាក្យ​ដែល​សំដៅ​ទៅ​លើ​អាជ្ញាកណ្ដាល​។

ដោយឡែក​គណនី Tweeter អ្នកគាំទ្រ Barcelona ឈ្មោះ Som Serem FCB បាន​ប្រៀបធៀប​គ្រាប់​បាល់​ដែល​មិន​អនុញ្ញាត​របស់ Barca ទៅ​នឹង​គ្រាប់​បាល់​ដែល Real Madrid កើត​មាន​កាលពី​ដើមឆ្នាំ​នេះ​។

ដែល​អត្ថបទ​បកប្រែ​ថា​៖ «​អ្នក​មើលទៅ​តើ​មួយ​ណា​ដែល​អ្នក​គិត​ថា​អាច​ទទួល​បាន​គ្រាប់​បាល់ បន្ទាប់​មក​ពួក​គេ​និយាយ​អំពី​លោក Negreira»​។

ក្រុម Granada បាន​នាំមុខ Barcelona 2-0 ប៉ុន្តែ​បាន​វាយបក​វិញ​ក្នុង​លទ្ធផល 2-2 ហើយ​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Felix អាច​ធ្វើ​ឱ្យ​ពួក​គេ​ឈ្នះ 3-2 ។ ផ្ទុយ​ទៅ​វិញ គ្រាប់​បាល់​មួយ​ត្រូវ​បាន​ដក​វិញ​ដោយ​ជំហរ Offside កីឡាករ Forran torres មុន​នឹង felix តែ​ត​បញ្ចូល​ទី​។

Felix មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​របស់​គាត់​ចំពោះ​ការ​សម្រេចចិត្ត​នោះ​ទេ​។ Xavi ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​គិត​ថា​គ្រាប់​បាល់​នោះ​មិន​គួរ​ដក​នោះ​ទេ​៕