កំពង់ស្ពឺ៖ នៅនៅរសៀលថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ១០៣-១០៤ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយរថយន្ដ ០២គ្រឿង បេីកបរបញ្ច្រាសទិសគ្នា ដោយមួយគ្រឿងជារថយន្ដទេសចរណ៍សាំយ៉ុង ១៥កៅអី និងរថយន្ដសណ្ដោងសុឺមីរុឺម៉ក ដឹកថ្មខ្សាច់ បណ្ដាលឱ្យរងរបួសធ្ងន់ ស្រាល ១៤នាក់ និងស្លាប់ ០១មនុស្ស។
តាមសេចក្ដីរាយការណ៍ពី សមត្ថកិច្ចនគរបាល ថារថយន្ដសឺមីរឺម៉ក ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ
រថយន្តសាំយ៉ុង ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានី ភ្នំពេញ។ សមត្ថកិច្ចនគរបាលកំពុងចុះអន្ដរាគមន៍ សម្របសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍នៅទីតាំងកេីតហេតុ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ