Trent Alexander-Arnold នៅ​តែ​មិន​អស់ចិត្ត​ជាមួយ James Maddison

0

កីឡាករ James Maddison បាន​និយាយ​លេងសើច​ដាក់​មិត្ត​រួម​ក្រុម​អង់គ្លេស​កីឡាករ Trent Alexander-Arnold បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស VAR នៅ​ពីក្រោយ​ការ​ប្រកួត​រវាង Tottenham ជាមួយនឹង Liverpool​។

ក្រុម​មាន់​ខ្នាយ​មាស Spurs បាន​យកឈ្នះ 2-1 លើ​ក្រុម Liverpool របស់​លោក Jurgen Klopp កាលពី​ថ្ងៃ​ទី 30 ខែកញ្ញា ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​នោះ​មាន​បញ្ហា​ដែល​ទាក់ទង​នឹង​គ្រាប់​បាល់​របស់ Luis Diaz ដែល VAR បាន​បង្កើត​កំហុស ។ ហើយ​ស្ថាប័ន​អាជ្ញាកណ្ដាល PGMOL បាន​ទទួលស្គាល់​ថា​នេះ​កំហុស​របស់​មនុស្ស​។

នៅ​ថ្ងៃ​បន្ទាប់ Klopp បាន​អំពាវនាវ​ឱ្យ​មានការ​ប្រកួត​ឡើង​វិញ ដោយ​បាន​លើក​ឡើង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ បាល់ទាត់​គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​វិធី​ដ៏​ត្រឹមត្រូវ​។ ខ្ញុំ​គិត​ថា​លទ្ធផល​តែ​មួយ​គត់ ដែល​អាច​ទទួលយក​បាន គឺ​ការ​ប្រកួត​ឡើង​វិញ​»​។

ឥឡូវនេះ​ខ្សែបម្រើ​ចំណូល​ថ្មី​របស់​ក្រុម Spur កីឡាករ Maddison និង​ខ្សែការពារ Liverpool កីឡាករ Alexander-Arnold បាន​ចូល​ហ្វឹកហាត់​រួម​គ្នា​ជាមួយ​ក្រុម​ជម្រើស​អងគ្លេស នៅ​កីឡដ្ឋាន St George’s Park ដែល​ត្រៀម​សម្រាប់​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី និង​អ៊ី​តា​លី​។

Alexander-Arnold បាន​បង្ហោះ​រូប​របស់​គាត់​ជាមួយ Maddison នៅ​លើ Instagram ដោយ​ដាក់​ចំណងជើង​ថា «​យើង​ត្រូវ​តែ​ប្រកួត​ឡើង​វិញ​!»

ប្រសិនបើ​វា​នឹង​កើតឡើង​ម្តងទៀត​លោក Klopp គិត​ថា​ការ​ប្រកួត​ឡើង​វិញ គឺជា​រឿង​ត្រឹមត្រូវ ដែល​ត្រូវធ្វើ ហើយ​អាច​អោយ​អាជ្ញាកណ្តាល​មានឱកាស នាំ​គ្រូបង្វឹក​ទាំង​ពីរ​មក​ជួប​គ្នា ហើយ​និយាយ​ថា​សុំ​ទោស ដែល​យើង​បាន​ធ្វើ​ខុស​នៅ​ចំពោះ​មុខ​អ្នក​ទាំង​ពីរ​ផ្ទាល់​៕