លោក Jurgen Klopp និយាយ​បែប​នេះ ! អំពី VAR

0

គ្រូបង្វឹក​ក្រុម Liverpool លោក Jurgen Klopp បាន​បដិសេធ​មិន​រិះគន់​ចំពោះ VAR ដែល​មិន​ផ្ដល់​កាត​ក្រហម​សម្រាប់ Pascal Gross របស់ Brighton ដែល​បាន បង្កើត​កំហុស​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់លើ​កីឡាករ Dominik Szoboszlai​។

មានការ​ស្នើរ​សុំ​ឱ្យ​បណ្តេញ Gross ចេញ​បន្ទាប់​ពី​មានការ​រារាំង​កីឡាករ Szoboszlai ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​បាន​បណ្តេញចេញ​នោះ​ទេ​។

មានការ​ជជែក​គ្នា​បាន​កើត​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី Liverpool គឺជា​ជន​រង​គ្រោះ​នៃ VAR សម្រាប់​គ្រាប់​បាល់​របស់ Luis Diaz ដែល VAR បញ្ជាក់​ថា​គាត់ offside ខណៈ​ដែល​ខ្សែបន្ទាត់ VAR ឃើញ​ថា​គាត់​គ្មាន​កំហុស​នោះ​ទេ​។ ស្ថាប័ន​អាជ្ញាកណ្តាល PGMOL ក៏​បាន​ទទួល​ស្កាល់​ថា នោះ​គឺជា​កំហុស​របស់​មនុស្ស​។ ក្រោយមក​បញ្ចេញ​នូវ​ខ្សែអាត់​សំឡេង​នៃ​ការ​សន្ទនា ដែល​បាន​កើតឡើង​ជុំវិញ​ការ​សម្រេចចិត្ត​នោះ ហើយ​ឧប្បត្តិ​ហេតុនេះ​បាន​ជំរុញ​ឱ្យ​មានការ​មិន​ពេញចិត្ត​សម្រាប់​បច្ចេកវិទ្យា VAR ។

ទោះបីជា​មាន​បញ្ហារ​ជាមួយនឹង Brighton ក៏​ដោយ Klopp បាន​បដិសេធ​មិន​និយាយ​អ្វី​ទាក់ទង​នឹង​រឿង​របស់ VAR ។ គាត់​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​ខ្ញុំ​បានឃើញ​ថា​វា​ជា​បាល់​ពិន័យ ហើយ​មិន​បាន​គិត​ពីរ​ការ​ផ្ដល់​កាត​ក្រហម​ទេ ប៉ុន្តែ​ខ្ញុំ​ឃើញ​ថា​វា​ជា​ឱកាស​ស៊ុត​បញ្ចូល​ទី​។ ខ្ញុំ​បាន​ត្រឹមតែ​ឈរ​មើល តើ​ខ្ញុំ​អាច​និយាយ​យ៉ាងណា​អំពី​រឿង​នោះ0x017d7 បើ​ទោះបី​ខ្ញុំ​និយាយ​ក៏​វា​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ដែរ​»៕