Man City បានចាញ់ការប្រកួតក្នុងក្របខណ្ឌ Premier League ចំនួនបីលើកចុងក្រោយ បន្ទាប់ពីកីឡាករ Gabriel Martinelli បានស៊ុតបញ្ចូលទីនៅនាទីទី 86 សម្រាប់ក្រុមកាំភ្លើងធំ Arsenal។
បន្ទាប់ពីជោគជ័យដោយឈ្នះពាន Premier League បីរដូវកាលជាប់គ្នា Man City កំពុងសម្លឹងមើលឱកាសក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។
ក្រោយពីបញ្ចប់ការប្រកួតលោក Guardiola បាននិយាយថា៖ «គ្មានក្រុមណាដែលឈ្នះពាន 4 ជាប់ៗគ្នានោះទេ។ ការចាញ់អាចកើតឡើងគ្រប់ពេល វាជារឿងធម្មតាសម្រាប់ការប្រកួត ប៉ុន្តែនេះទើបតែខែតុលាទេ វាមិនទាន់បញ្ចប់ទេ។ ពេលខ្លះវាអាចល្អនៅពេលក្រោយ។ វាមិនមែនជាលើកទីមួយទេដែលយើងចាញ់។ កាលពីរដូវកាលមុន យើងបានចាញ់រហូតដល់ ៥ ប្រកួត យើងនៅតែអាចឈ្នះពាន»៕