លោក Jurgen Klopp បាននិយាយពីភាពលំបាករបស់ Alexis Mac Allister បន្ទាប់ពី Liverpool ទទួលបានលទ្ធផល 2-2 ជាមួយ Brighton ហើយបានចែករំលែកគំនិតរបស់គាត់ លើកាតក្រហមដែលអាចកើតមានសម្រាប់ Pascal Gross ប៉ុន្តែវាមិនត្រូវបានអាជ្ញាកណ្តាលផ្តល់ឱ្យ។
ក្រុមហង្សក្រហមបាននាំមុខ 2-1 លើក្រុមពពេរសមុទ្រ ហើយសម្លឹងរកមើលបីពិន្ទុនៅក្នុងក្របខណ្ឌ Premier League មុនពេលដែល Lewis Dunk តាមស្មើនៅនាទីទី 78 ដោយបញ្ចប់ការប្រកួតបានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុ។
ថ្លែងបន្ទាប់ពីការប្រកួតលោក Klopp បាននិយាយថា៖ «រឿងដែលពិបាកបំផុតក្នុងការធ្វើ គឺការលេងជាមួយនឹងក្រុមចាស់របស់ខ្លួនដូចជាកីឡាករ Mac Allister»។
គ្រាប់ទីពីររបស់ Liverpool បានកើតឡើងតាមរយៈការពិន័យប៉េណាល់ ដែលស៊ុតដោយកីឡាករ Mohamed Salah បន្ទាប់ពី Gross បានបង្ករកំហុសលើ Dominik Szoboszlai នៅក្នុងប្រអប់។
ទន្ទឹមនឹងនេះ អ្នកគាំទ្រមួយចំនួនគិតថា Gross អាចត្រូវបានបណ្តេញចេញដោយសារកំហុស ប៉ុន្តែគាត់មិនត្រូវបានបណ្ដេញចេញទេ ខណៈដែល Klopp និយាយអំពីរឿងនេះថាគាត់មិនដឹងទេ។ លោក Klopp បានបន្ថែមថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំពិតជាមិនដឹង។ ខ្ញុំគិតថាពេលមានកំហុសនៅក្នុងប្រអប់ ពិន័យនោះវាជាកាតលឿង។ ខ្ញុំមិនដឹង កុំនិយាយជាមួយខ្ញុំអំពីច្បាប់។ ខ្ញុំយកអ្វីដែលខ្ញុំទទួលយកបាន»៕