ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងស្វែងរកមូលនិធិ បន្ទាប់ពីអ្នកវិនិយោគម្នាក់របស់ក្លឹបមិនបានបំពេញតាមកាលកំណត់សម្រាប់ការបង់ប្រាក់ចំនួន 40 លានអឺរ៉ូ។
នៅរដូវក្តៅនេះ Barcelona បានលក់បំណែកនៃសិទ្ធិការផ្សព្វផ្សាយរបស់ពួកគេទៅឱ្យ Libero ដែលជាមូលនិធិវិនិយោគិនអាល្លឺម៉ង់។ ប៉ុន្តែ Libero បានចំណាយត្រឹមតែ 20 លានអឺរ៉ូប៉ុណ្ណោះក្នុងចំណោម 60 លានអឺរ៉ូដែលពួកគេបានសន្យា ដែលជាកិច្ចព្រមព្រៀងដែលត្រូវបានអនុម័តដោយ La Liga ។
ជាមួយនឹង Libero មិនបានបង់ប្រាក់ Laporta ក៏បានស្វែងរកអ្នកវិនិយោគថ្មី ដើម្បីលក់សិទ្ធនែការផ្សព្វផ្សាយ។ គាត់បានអះអាងថាមានម្ចាស់ក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ នេះបើយោងតាម Sport ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ៕