សូ​ម្បី​គ្រូបង្វឹក Spur ក៏​បង្ហាញ​អារម្មណ៍មិនល្អ​ជាមួយ VAR ដែរ

0

គ្រូបង្វឹក​ក្រុម​មាន់​ខ្នាយ​មាស លោក Ange Postecoglou សារភាព​ថា​គាត់​សប្បាយចិត្ត​ក្នុង​ការ​ដក VAR ចេញ បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​ពី​ការ​ឈ្នះ​របស់ Tottenham លើ Liverpool ។

កីឡាករ Luis Diaz មាន​គ្រាប់​បាល់ ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​សម្រាប់ offside កាលពី​ចុង​ស​ប្តា​ហ៍​មុន បន្ទាប់​ពី VAR ធ្វើ​ឲ្យ​មាន​កំហុស​ក្នុង​ការ​សម្រេចចិត្ត ដោយ Liverpool បាន​ចាញ់​ក្នុង​លទ្ធផល 2-1 ។

គណកម្មការ​អាជ្ញាកណ្ដាល (PGMOL) បាន​ទទួលស្គាល់​ថា នេះ​គឺជា​កំហុស​របស់​មនុស្ស ហើយ​ក្រោយមក​បាន​បញ្ចេញ​សំឡេង​ចេញពី​កា​រស​ន្ទា​ន​រវាង​បន្ទប់​មន្ត្រី VAR និង​ម​ន្រី្ត​នៅ​លើ​ទីលាន ដែល​បញ្ជាក់​ថា នេះ​គឺជា​កំហុស ហើយ​ក៏​សម្រេចចិត្ត​ផ្អាក​ការងារ​មន្ត្រី​អាជ្ញាកណ្ដាល​។

គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម​លោក Jurgen Klopp មានការ​ខឹងសម្បារ​ជាមួយនឹង​បញ្ហារ​នេះ ហើយ​ចង់ឱ្យ​មានការ​ប្រកួត​ឡើង​វិញ​។

ឥឡូវនេះ PGMOL បាន​ណែនាំ​គោលការណ៍ VAR ថ្មី​មុន​ការ​ប្រកួត Premier League ចុង​ស​ប្តា​ហ៍​នេះ​។ ប៉ុន្តែ Postecoglou បញ្ជាក់​ថា VAR បាន​ធ្វើ​ឱ្យ​បាល់ទាត់​កាន់តែ​អាក្រក់ សម្រាប់​ខ្ញុំ​ពេញចិត្ត​ដក​វា​ចេញ​សិន រហូត​ដល់​មាន​បច្ចេកវិទ្យា​ស្តង់ដារ​។
ខ្ញុំ​គិត​ថា​បច្ចេកវិទ្យា​មិន​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​របស់​យើង​ទេ​។

«​នោះ​មិនមែន​ជា​គំនិតអាក្រក់​ទេ​ជាមួយនឹង VAR យើង​គិត​ថា​វា​នឹង​លុប​បំបាត់​កំហុស ប៉ុន្តែ​ឥឡូវនេះ​បើ​យើង​ប្រើ​វា​កាន់តែ​ច្រើន វា​នឹង​កាន់តែ​អាក្រក់​ទៅ​ៗ​។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំនោម​ពួក​យើង​ចូល​ចិត្ត​វា​ទេ នៅ​ពេល​ដែល​ពួក​គេ​ចំណាយពេល​យូរ​ក្នុង​ការ​សម្រេចចិត្ត​រាល់ពេល​មាន​បញ្ហា​នៅ​លើ​ទីលាន​»​។

អ្នកខ្លះ​មានការ​ងឿងឆ្ងល់​ថា ប្រសិនបើ Tottenham ដឹង​ពី​កំហុស​នៅ​ពេល​នោះ ហេតុ​អ្វី​បានជា​ពួក​គេ​មិន​អោយ​គ្រាប់​បាល់​នោះ​ទៅ​កាន់ Liverpool ។

ចំពោះ​រឿង​នេះ Postecoglou បាន​ឆ្លើយ​តប​ថា​៖ «​យើង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់​សម្រាប់​ក្លឹ​ប​របស់​យើង ហើយ​សម្រាប់​គ្រាប់​បាល់​មួយ​នោះ​មិនមែន​ជា​ការ​សម្រេច​របស់ខ្ញុំ​ទេ​»៕