សមត្ថកិច្ចបង្ក្រាបមុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀនបាន ៦នាក់

0

កំពង់ស្ពឺ​៖ កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៦:១០​នាទី កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ទោ យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ចំណុច​ភូមិ​កា​យៀវ ឃុំ​ជង្រុក ចំនួន ៦​នាក់ ៖

១.​ឈ្មោះ ឡុ​ង ប៊ុ​ន​ចាន់​តារា​(​ពេជ្រ​) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​កា​យៀវ ឃុំ​ជង្រុក ស្រុក​គងពិសី
២.​ឈ្មោះ ចេ​ត ឌុ​ង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កា​យៀវ ឃុំ​ជង្រុក ស្រុក​គងពិសី
៣.​ឈ្មោះ ទូច ផា​ន់​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ប៉ាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី
៤.​ឈ្មោះ ញ៉ឹម ពេជ្រ​សី​ម៉ា​(​ពុធ​) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី
៥.​ឈ្មោះ ស្វាយ ឧត្តម ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី
៦.​ឈ្មោះ មុំ ដា​រ៉ា​(​វិត​) ភេទ​ប្រុស អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រាំខ្នារ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី

ហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ០២​កញ្ចប់​មធ្យម​,​ទូរស័ព្ទ​ដៃ ០៤​គ្រឿង ម៉ូតូ ២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​។ ករណី​នេះ បាន​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី