ក្លឹបបិសាចក្រហម សម្រេចប្រើលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀតសម្រាប់ខ្សែការពាររូបនេះ

0

បរទេស៖​ កុងត្រាររបស់ខ្សែការពារស៊ុយអែតរូបនេះនឹងផុតនៅចុងរដូវកាលនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថា ដើម្បីជៀសវាងការចាកចេញរបស់កីឡាកររូបនេះ ក្លឹប United បានសម្រេចចិត្តប្រើប្រាស់នៅលក្ខខណ្ឌបន្តកុងត្រារបស់គាត់ ដោយអាចរក្សាទុកគាត់ដល់ឆ្នាំ២០២៥។

ក្នុងនោះក្លឹបនៅអ៊ីតាលរូចជា Juventus និង AC Milan បានបង្ហាញនៅចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខសាយករូបគាត់ ហើយខាងក្លឹបបិសាក្រហមសង្ឃឹមថាអាចនឹងទទួលបានតម្លៃផ្ទេរប្រមាណ ១៥លានផោន ប្រសិនជាកីឡាករ Victor Lindelof ចង់ចាកចេញពីនៅថ្ងៃអនាគត៕