បរទេស៖ កីឡាករ Bellingham បានបន្តធ្វើអោយមានរឿងភ្នាក់ផ្អើលនៅទឹកដី Bernabeu ដោយអាចរកបាន ២គ្រាប់ នៅក្នុងជំនួបដែលក្លឹប Real Madrid យកឈ្នះ Osasuna ក្នុងលទ្ធផល ៤ទល់នឹង០ កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ ២០ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ១០គ្រាប់ សម្រាប់ការបង្ហាញខ្លួន ១០ដងដំបូងរបស់ខ្លួនសម្រាប់ក្លឹប ដែលបានធ្វើអោយតាមស្នើមនឹងកំណត់ត្រារបស់ Ronaldo កាលពីឆ្នាំ២០០៩។
ក្រោយចប់ការប្រកួតលោក Carlo Ancelotti បាននិយាយថា “Bellingham អាចស្វែងរកនៅឪកាសជាច្រើនក្នុងការប្រយុទ្ធ ហើយជាការពិតគាត់មិនមានតំណែងច្បាស់លាស់ណាមួយនៅលើទីលាននោះទេ។ គាត់បានធ្វើអោយគួរប្រជែងមានគ្រោះថ្នាក់យ៉ាងច្រើន ហើយគ្មាននរណាម្នាក់រំពឹងទុកអំពីកម្រិតរបស់គាត់ក្នុងការស៊ុតបញ្ចូលទីនោះទេ។ វាមានភាពងាយស្រួលណាស់ក្នុងការសិក្សា និងវិភាគអំពីកីឡាករដែលមានតំណែងច្បាស់លាស់នៅលើទីលាន ប៉ុន្តែមិនមែនគាត់នោះទេ។ ដូច្នេះ វាជាការពិតណាស់ ដែលវាពិបាកសម្រាប់ការពារនៅការប្រយុទ្ធរបស់គាត់”៕